Malis Dental Clinic | Phnom Penh | Cambodia - អំពី
សូមស្វាគមន៍
ពេទ្យធ្មេញម្លិះភ្នំពេញ
បង្កើតស្នាមញញឹមល្អឥតខ្ចោះតាំងពីឆ្នាំ ១៩៤៨។
គ្លីនិកធ្មេញម្លិះមានទីតាំងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ផ្តល់ជូននូវការព្យាបាលធ្មេញចាំបាច់ទាំងអស់ពីការព្យាបាល ការធ្មេញឱ្យស, ការព្យាបាលរោគពុកធ្មេញ, ការរលាកអញ្ចាញធ្មេញ នឹងការដាំបង្គោលក្នុងឆ្អឹង និងការព្យាបាលដល់អ្នកជំងឺគ្រប់វ័យនៅទូទាំងពិភពលោក។
ក្រុមការងាររបស់យើងនៅពេទ្យធ្មេញម្លិះ
ជួបពេទ្យធ្មេញរបស់យើង
អ្នកគ្រូពេទ្យ Minemura Motomi
សាកលវិទ្យាល័យទន្តសាស្រ្ត វិទ្យាសាស្ត្រ សុខាភិបាល ហុកកៃដូ ប្រទេសជប៉ុនប្រើប្រាស់ភាសា៖ ជប៉ុន និង អង់គ្លេស
ទន្តបណ្ឌិត Masaaki SATO
មហាវិទ្យាល័យបច្ចេកទេសពេទ្យធ្មេញ នៅតូក្យូប្រទេសជប៉ុនប្រើប្រាស់ភាសា៖ ជប៉ុន និង អង់គ្លេស
លោកគ្រូពេទ្យ Nakagawa Shota
សាកលវិទ្យាល័យ Osaka Dental University ប្រទេសជប៉ុនប្រើប្រាស់ភាសា៖ ជប៉ុន និង អង់គ្លេស
ទន្តបណ្ឌិត Karolina Orwat
សាកលវិទ្យាល័យ Poznan University of Medical Sciences, Medical College II, Section of Dentistry (កម្មវិធី DDS រយៈពេល 5 ឆ្នាំ)ប្រើប្រាស់ភាសា៖ អង់គ្លេស ប៉ូឡូញ និងស៊ុយអែត
ពេទ្យធ្មេញម្លិះភ្នំពេញ
គ្លីនិចធ្មេញនាំមុខនៅកម្ពុជា
មានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ម្លិះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាគ្លីនិកធ្មេញអន្តរជាតិគ្រប់គ្រងដោយពេទ្យធ្មេញជនជាតិជប៉ុន។ ហើយសាខាធំរបស់យើងត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៨។ ឥឡូវនេះយើងមានទន្តពេទ្យពីប្រទេស ជប៉ុន កូរ៉េ និងប្រទេសកម្ពុជាដែលត្រៀមរួចជាស្រេចសម្រាប់បំរើសេវាកម្មដល់លោកអ្នក។
ចាប់តាំងពីការចាប់ផ្តើមគោលបំណងរបស់ ពេទ្យធ្មេញម្លិះ គឺដើម្បីផ្តល់នូវការថែទាំធ្មេញលំដាប់អន្តរជាតិលំដាសុ្តង់ដាខ្ពស់ និងជាពិសេសផ្តល់ជូននូវសេវាកម្មអតិថិជនរហ័សទាន់ចិត្តនៅក្នុងប្រទេសកម្ពុជា។ ផ្នែកខាងក្នុងនៃគ្លីនិកធ្មេញត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ហើយរាល់ឧបករណ៍និងគ្រឿងផ្គត់ផ្គង់ជំនាញត្រូវបាននាំចូលពីប្រទេស ជប៉ុន សហរដ្ឋអាមេរិក និង អាឡឺម៉ង់។
ឈ្មោះរបស់គ្លីនិចធ្មេញម្លិះ និងរូបសញ្ញាដែលជាប់ទាក់ទងគឺជាការបង្កើតដោយមាន អ្នកគ្រូពេទ្យ មីនីម៉ូរ៉ា។ ម្លិះ គឺជាពាក្យខ្មែរសម្រាប់ផ្កាម្លិះវាឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់គាត់ចំពោះប្រទេសនិងប្រជាជនដែលរស់នៅទីនេះក្នុងប្រទេសកម្ពុជា។.
- សេវាកម្មមាត់ធ្មេញយ៉ាងទូលំទូលាយសម្រាប់មនុស្សគ្រប់វ័យ
- ពេទ្យធ្មេញប្រកបដោយវិជ្ជាជីវៈដែលមានបទពិសោធន៍ច្រើនឆ្នាំ
- តម្លៃសមរម្យ
- ឧបករណ៍ពេទ្យធ្មេញដែលជាបច្ចេកវិទ្យាចុងក្រោយ
ពេទ្យធ្មេញម្លិះភ្នំពេញ
សេវាកម្មធ្មេញរបស់យើង
ជម្រើសនៃការព្យាបាលរួមមាន:ដាក់សារធាតុFluoridation ការពារធ្មេញ ការប៉ះធ្មេញ ការព្យាបាលធ្មេញ ការដកធ្មេញ។
គោលបំណងសំខាន់គឺសំអាតមេរោគជុំវិញធ្មេញនិងការពារការបំផ្លាញឆ្អឹងនិងជាលិកា។
ទន្តសាស្ត្រកុមារ ស្វែងយល់ពីអាកប្បកិរិយារបស់កុមារនិងដឹងពីរបៀបធ្វើឱ្យពួកគេមានអារម្មណ៍ស្រួលសូម្បីតែពេលពួកគេមកលើកដំបូង។
ទន្តសាស្ត្របង្ការ ជួយធ្វើឱ្យធ្មេញមានសុខភាពល្អនិងជៀសផុតពីរោគពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និង ការពារស្រទាប់ខាងក្រៅរបស់ធ្មេញជាច្រើនទៀត។
ការធ្វើធ្មេញឲ្យសគឺវាមានសុវត្ថិភាព គ្មានការឈឺចាប់និងជាការព្យាបាលដែលឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់។
វាជាបង្គោលឬសធ្មេញសិម្បនិមិត្តមួយដែលគេធ្វើការវះកាត់ដាំបញ្ចូលទៅក្នុងឆ្អឹងថ្កាមដើម្បីដាក់ជំនួសធ្មេញធម្មជាតិ ធ្មេញស្ពានឬក៏ធ្មេញស្និត។
ពេទ្យធ្មេញម្លិះភ្នំពេញ
ចូលរួមចំណែកក្នុងសង្គម
កម្រិតនៃការថែទាំនិងការយល់ដឹងអំពីធ្មេញមានកំរិតខ្ពស់នៅទីក្រុងភ្នំពេញ នៅតែមានចន្លោះប្រហោងនៃប្រព័ន្ធថែទាំសុខភាពនៅតាមទីជនបទនៃប្រទេសកម្ពុជា។ ភាគច្រើននៃប្រជាជនដែលរស់នៅក្រៅរាជធានីភ្នំពេញមិនអាចមានលទ្ធភាពឬមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពមាត់ធ្មេញស្តង់ដារខ្ពស់។ គ្លីនិកធ្មេញម្លិះដឹងអំពីបញ្ហាបែបនេះហើយបានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ក្នុងរយៈពេលប្រាំឆ្នាំកន្លង មក។ គ្លីនិកមិនត្រឹមតែជាគ្លីនិកព្យាបាលមាត់ធ្មេញដែលមានកិច្ចសហប្រតិបត្តិការសម្រាប់ទីភ្នាក់ងារសហប្រតិបត្តិការប្រទេសកូរ៉េ (កូយកា) ប៉ុណ្ណោះទេ ប៉ុន្តែគ្លីនិកនេះក៏ផ្តល់អំណោយដល់ជនក្រីក្រតាមរយៈកូយកាផងដែរ។ ក្នុងឱកាសជាច្រើនគ្លីនិកធ្មេញម្លិះបានជួយដល់កូយកាក្នុងបេសកកម្មរបស់ខ្លួននៅខាងប្រទេសដោយមានក្រុមការងារធ្មេញផ្តល់ការពិនិត្យដល់អ្នកភូមិនិងសាលារៀនក៏ដូចជាបង្រៀនអ្នកភូមិនិងសិស្សអំពីការថែរក្សាសុខភាពនិងអនាម័យមាត់ធ្មេញ។
ពេទ្យធ្មេញម្លិះភ្នំពេញ
ការណាត់ជួប
ចង់ធ្វើការណាត់ជួបរឺមានសំនួរមែនទេ?
ទូរស័ព្ទមកកាន់យើង: 012-513-222 (ជប៉ុន/អង់គ្លេស);023-964-142 (អង់គ្លេស/ខ្មែរ)
ផ្ញើសារមកយើងតាមរយៈ WhatsApp ឬ Line: +855 12-513-222
ឬបំពេញការណាត់ជួបតាមអ៊ីនធឺណិតរបស់យើង
និងបែបបទសាកសួរហើយយើងនឹងទាក់ទងត្រលប់ទៅអ្នកវិញ
អតិថិជនដៃគូសហការជាមួយក្រុមហ៊ុនរបស់យើង
សូមអញ្ចើញចុះឈ្មោះនិងធ្វើជាអ្នកដំបូងគេដើម្បីទទួលបានការបញ្ចុះតំលៃចុងក្រោយគេ !