Malis Dental Clinic | Phnom Penh | Cambodia - ជួប​ពេទ្យធ្មេញ​របស់​យើង

សូម​ស្វាគមន៍​

ពេទ្យ​ធ្មេញ​ម្លិះ​ភ្នំពេញ

គ្លីនិច​ធ្មេញ​នាំមុខ​នៅ​កម្ពុជា

ចាប់​ពី​ពេល​ដែល​អ្នក​ដើរ​ចូល​មក​ដល់​មុខ​ទ្វារ​ចូល បុគ្គលិក​របស់​យើង​នឹង​ស្វាគមន៏​ដ៏​កក់ក្តៅ​និង​រួសរាយ​រាក់ទាក់ និង​ជួយ​អ្នក​​តាម​គ្រប់​មធ្យោបាយ​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ បុគ្គលិក​ដែល​មាន​ការ​បណ្តុះបណ្តាល​ខ្ពស់​និង​មាន​សមត្ថភាព​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ដើម្បី​ធានា​ថា​អ្នក​ទទួល​បាន​ការ​ព្យាបាលធ្មេញ​ដែល​អ្នក​ត្រូវ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា។ យើង​មាន​ទីតាំង​ស្ថិត​នៅ​ងាយ​ស្រួល​នៅ​ ព្រះអង្គម្ចាស់ភ្នំពេញ​ថោវើថល ភ្នំពេញ កម្ពុជា។ យើង​ទន្ទឹង​រង់ចាំ​ជួប​អ្នក​ពេល​ជួប​លើក​ក្រោយ​ជា​មួយ​យើង!

ក្រុម​ការងារ​របស់​យើង​នៅ​ពេទ្យធ្មេញ​ម្លិះ

ជួប​ពេទ្យធ្មេញ​របស់​យើង

ពេទ្យ​ធ្មេញ​ម្លិះ​ភ្នំពេញ

បង្កើត​ស្នាម​ញញឹម​ល្អ​ឥតខ្ចោះ​តាំង​ពី​ឆ្នាំ ១៩៤៨។

មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ម្លិះ ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ជា​គ្លីនិក​ធ្មេញអន្តរជាតិ​គ្រប់គ្រង​ដោយ​ពេទ្យធ្មេញ​ជនជាតិ​ជប៉ុន។ ហើយ​សាខា​ធំ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៨។ ឥឡូវ​នេះ​យើង​មាន​ទន្តពេទ្យ​ពី​ប្រទេស ជប៉ុន កូរ៉េ និង​ប្រទេស​កម្ពុជា​ដែល​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​បំរើ​សេវាកម្ម​ដល់​លោក​អ្នក។

ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​គោលបំណង​របស់ ពេទ្យធ្មេញ​ម្លិះ គឺដើម្បី​ផ្តល់​នូវ​ការ​ថែទាំ​ធ្មេញ​លំដាប់​អន្តរជាតិ​លំដា​សុ្តង់ដា​​ខ្ពស់ និង​ជា​ពិសេស​ផ្តល់​ជូន​នូវ​សេវាកម្ម​អតិថិជន​រហ័ស​ទាន់ចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្នែក​ខាង​ក្នុង​នៃ​គ្លីនិក​ធ្មេញ​ត្រូវ​បាន​រចនា​ឡើង​ស្រប​តាម​ស្តង់ដា​រអន្តរជាតិ​ខ្ពស់​បំផុត​ ហើយ​រាល់​ឧបករណ៍​និង​គ្រឿង​ផ្គត់ផ្គង់​ជំនាញ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស ​ជប៉ុន សហរដ្ឋអាមេរិក និង អាឡឺម៉ង់។

ឈ្មោះ​របស់​គ្លីនិច​ធ្មេញម្លិះ និង​រូប​សញ្ញា​ដែល​ជាប់​ទាក់ទង​គឺ​ជា​ការ​បង្កើត​ដោយ​មាន អ្នក​គ្រូពេទ្យ មីនីម៉ូរ៉ា។ ម្លិះ គឺ​ជា​ពាក្យ​ខ្មែរ​សម្រាប់​ផ្កាម្លិះ​វា​ឆ្លុះបញ្ចាំង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ចំពោះ​ប្រទេស​និង​ប្រជាជន​ដែល​រស់​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា។

  • សេវាកម្ម​មាត់​ធ្មេញ​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​មនុស្ស​គ្រប់​វ័យ
  • ពេទ្យធ្មេញ​ប្រកប​ដោយ​វិជ្ជាជីវៈ​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំយ
  • តម្លៃ​សមរម្យ
  • ឧបករណ៍​ពេទ្យធ្មេញ​ដែល​ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ
ការ​ណាត់​ជួប
ពេទ្យ​ធ្មេញ​ម្លិះ​ភ្នំពេញ

សេវាកម្ម​ធ្មេញ​របស់​យើង

service_img
ការព្យាបាល​ធ្មេញ​ពុក

ជម្រើស​នៃ​ការ​ព្យាបាល​រួម​មាន​:ដាក់​សារធាតុ​Fluoridation ការពារ​ធ្មេញ​ ការ​ប៉ះ​ធ្មេញ ការ​ព្យាបាល​ធ្មេញ ការ​ដក​ធ្មេញ។

service_img
ការ​ព្យាបាល​ជំងឺ​អញ្ចាញ​ធ្មេញ។

គោលបំណង​សំខាន់​គឺ​សំអាត​មេរោគ​ជុំវិញ​ធ្មេញនិង​ការ​ពារការបំផ្លាញ​ឆ្អឹង​និង​ជាលិកា។

service_img
ទន្តសាស្ត្រ​កុមារ(ក្មេងៗ)

ទន្តសាស្ត្រ​កុមារ ស្វែងយល់​ពី​អាកប្បកិរិយា​របស់​កុមារ​និង​ដឹង​ពី​របៀប​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួលសូម្បី​តែ​ពេល​ពួក​គេ​មកលើក​ដំបូង។

service_img
ទន្តសាស្ត្រ​បង្ការ

ទន្តសាស្ត្រ​បង្ការ ជួយ​ធ្វើ​ឱ្យ​ធ្មេញ​មាន​សុខភាព​ល្អ​និង​ជៀសផុត​ពី​រោគ​ពុកធ្មេញ ជំងឺ​អញ្ចាញធ្មេញ និង ការពារ​ស្រទាប់​ខាង​ក្រៅរបស់​ធ្មេញ​ជា​ច្រើន​ទៀត។

service_img
សម្ផស្ស​មាត់​ធ្មេញ/ការ​ធ្វើ​ធ្មេញ​ឲ្យ​ស

ការ​ធ្វើ​ធ្មេញ​ឲ្យ​ស​គឺ​វា​មាន​សុវត្ថិភាព​ គ្មាន​ការ​ឈឺ​ចាប់​និង​ជា​ការព្យាបាល​ដែល​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

service_img
ការ​ដាំបង្គោល​ក្នុង​ឆ្អឹង

វា​ជា​បង្គោល​ឬស​ធ្មេញ​សិម្បនិមិត្ត​មួយ​ដែលគេ​ធ្វើ​ការ​វះកាត់​ដាំ​បញ្ចូលទៅ​ក្នុង​ឆ្អឹង​ថ្កាម​ដើម្បី​ដាក់​ជំនួស​ធ្មេញ​ធម្មជាតិ​ ធ្មេញស្ពាន​ឬ​ក៏​ធ្មេញ​ស្និត។

ពេទ្យ​ធ្មេញ​ម្លិះ​ភ្នំពេញ

ចូលរួមចំណែកក្នុងសង្គម

កម្រិត​នៃ​ការ​ថែ​ទាំ​និង​ការ​យល់​ដឹង​អំពី​ធ្មេញ​មាន​កំរិត​ខ្ពស់​នៅ​ទី​ក្រុង​ភ្នំពេញ នៅ​តែ​មាន​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា។ ភាគ​ច្រើន​នៃ​ប្រជាជន​ដែល​រស់​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​មិន​អាច​មាន​លទ្ធភាព​ឬ​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ស្តង់ដា​រខ្ពស់។ គ្លីនិក​ធ្មេញ​ម្លិះ​ដឹង​អំពី​បញ្ហា​បែប​នេះ​ហើយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌​ក្នុង​រយៈ​ពេល​ប្រាំឆ្នាំ​កន្លង មក​។​​​ គ្លីនិក​មិន​ត្រឹមតែ​ជា​គ្លីនិក​ព្យាបាល​មាត់​ធ្មេញ​ដែល​មាន​កិច្ចសហ​ប្រតិបត្តិការ​សម្រាប់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ប្រទេស​កូរ៉េ (កូយកា) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្លីនិក​នេះ​ក៏​ផ្តល់​អំណោយ​ដល់​ជន​ក្រីក្រ​តាមរយៈ​កូយកា​ផង​ដែរ។ ក្នុង​ឱកាស​ជា​ច្រើន​គ្លីនិក​ធ្មេញ​ម្លិះ​បាន​ជួយ​ដល់​កូយកា​ក្នុងបេសកកម្ម​របស់​ខ្លួននៅ​ខាង​ប្រទេស​ដោយ​មាន​ក្រុមការងា​រធ្មេញ​ផ្តល់​ការ​ពិនិត្យ​ដល់​អ្នក​ភូមិ​និង​សាលារៀន​ក៏​ដូច​ជា​បង្រៀន​អ្នក​ភូមិ​និង​សិស្ស​អំពី​ការ​ថែរក្សា​សុខភាព​និង​អនាម័យ​មាត់​ធ្មេញ។

Malis Dental Clinic Dentists
ពេទ្យ​ធ្មេញ​ម្លិះ​ភ្នំពេញ

ការ​ណាត់​ជួប

ចង់​ធ្វើ​ការ​ណាត់​ជួប​រឺ​មាន​សំនួរ​មែន​ទេ?

ទូរស័ព្ទ​មក​កាន់​យើង: 012-513-222 (ជប៉ុន/​អង់គ្លេស);023-964-142 (អង់គ្លេស​/ខ្មែរ)

ផ្ញើសារ​មក​យើង​តាម​រយៈ WhatsApp ឬ Line: +855 12-513-222

ឬ​បំពេញ​ការណាត់​ជួប​តាម​អ៊ីនធឺណិត​របស់​យើង

និង​បែបបទ​សាកសួរ​ហើយ​យើង​នឹង​ទាក់ទង​ត្រលប់​ទៅ​អ្នក​វិញ

ការ​ណាត់​ជួប

សូម​អញ្ចើញ​ចុះ​ឈ្មោះ​និង​ធ្វើ​ជា​អ្នក​ដំបូង​គេ​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តំលៃ​ចុង​ក្រោយ​គេ !