ទន្តសាស្ត្រកុមារ ​(ក្មេងៗ)

  1. ទំព័រដើម
  2. »
  3. ការថែទាំធ្មេញ
  4. »
  5. ទន្តសាស្ត្រ​កុមារ(ក្មេងៗ)

ពេទ្យធ្មេញ​របស់​យើង​នៅ​គ្លីនិក​ធ្មេញ​ម្លិះ​សូម​ណែនាំ​កូនៗ​របស់អ្នក​លាប​ថ្នាំ​ហ្វ្លុយអូរាយ​ជា​ប្រចាំ​ព្រោះ​ធ្មេញ​ដែល​ទើប​នឹង​ដុះ​​ថ្មី​អាច​​ងាយ​​ពុក​ផុយ។

នៅ​ប្រទេស​ជប៉ុន​ការ​ប្រើ​ថ្នាំ​ហ្វ្លុយអូរាយ​ត្រូវ​បាន​ធ្វើ​ឡើង​សំរាប់​ត្រួត​ពិនិត្យ​សុខភាព​សម្រាប់​ក្មេង​អាយុ​១​ឆ្នាំ​កន្លះ​និង​ក្មេង​អាយុ ​៣​ឆ្នាំ ប៉ុន្តែ​យើង​ពិចារណា​អនុវត្ត​ហ្វ្លុយអូរាយ​នៅ​ពេល​ដែល​ធ្មេញ​ដុះ​ឡើង​ដើម្បី​ជា​ការ​ការពារ​ធ្មេញ។ នៅ​គ្លីនិក​ធ្មេញ​របស់​យើង​ យើង​ក៏​ធ្វើ​កំណត់​ត្រា​អំ​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សុខភាព​នៅ​ក្នុង​សៀវភៅ​ពិនិត្យ​សុខភាព​មាត់ / សៀវភៅ​សុខភាព​មាតា​និង​ទារក។

គ្លីនិក​​ធ្មេញ​​ម្លិះ​​មាន​​បំរើ​​សេវាកម្ម​​ព្យាបាល​​សុខភាព​​មាត់​​ធ្មេញ​​ជា​​ច្រើន​​សំរាប់​​កុមារ។

Myobrace សម្រាប់​​ក្មេង​​អាយុ​​ពី​​៣​ទៅ​​១៥​​ឆ្នាំ ប្រព័ន្ធ Myobrace គឺ​​ជា​​ការ​​ព្យាបាល​​មុន​​ពេល​​ដុះ​​ធ្មេញ​​ស្រុក​​ចេញ​​អស់​​ដោយ​​ធ្មេញ​​ដែល​​ផ្តោត​​លើ​​ការ​​ដោះ​ស្រាយ​​មូលហេតុ​​ដែល​​បណ្តាល​​មក​​ពី​​ធ្មេញ​​វៀច​​មិន​​ត្រង់​​ជួរ​​ហើយ​​ជា​​ការ​​ព្យាបាល​​ដោយ​​មិន​​ត្រូវ​​ការ​​ការ​ពត់​​ធ្មេញ​​ដោយ braces ឬ​​ដក​​យក​​ធ្មេញ​​ចេញ​​ឬ​​ការ​​រំខាន​​ការ​​លូតលាស់​​និង​​ការ​​អភិវឌ្ឍ​​បែប​​ធម្មជាតិ។ ការ​​ព្យាបាល​​គឺ​​សម​​ល្អ​​បំផុត​​សម្រាប់​​កុមារ​​អាយុ​​ពី ៣ ទៅ ១៥ ឆ្នាំនិង​​ពាក់ព័ន្ធ​​នឹង​​ការ​​ប្រើប្រាស់​​ឧបករណ៍​​ប្រើ​​ក្នុង​​មាត់​​ដែល​​អាច​ដោះ​​ចេញ​​ដាក់​​ចូល​​បាន​​ដែល​​ត្រូវ​​បាន​​ពាក់​​រយៈ​ពេល​​១-២ ​ម៉ោង​​នៅ​​ពេល​​ថ្ងៃ​​បូក​​រួម​​ទាំង​​ពេល​​ចូល​​គេង។

ការ​​ព្យាបាល​​ដោយ​ Myobrace​ រួម​មា​ន:

image - 2026-08-31T162750.371

តើ​​វា​​ដំណើរ​ការ​​យ៉ាង​​ដូច​ម្តេច?

តាម​រយៈ​ការ​ជួយ​ឱ្យ​កុមារ​ដក​ដង្ហើម​តាម​ច្រមុះ​កែ​តំរូវ​ទីតាំង​ ​​​ អណ្តាត​ឲ្យ​ត្រឹមត្រូវ​លេប​ត្រឹមត្រូវ​និង​រក្សា​បបូរ​មាត់​ជា​មួយ​គ្នា។ ការ​រង់​ចាំ​រហូត​ដល់​ធ្មេញ​អចិន្រ្តៃយ៍​ដុះ​ចេញ​ទាំង​អស់​បាន​ចាប់​ផ្តើម​ព្យាបាល​ពត់ធ្មេញ​ដោយ braces គឺ​វា​អាច​នាំ​ឱ្យ​មាន​ការ​ខូចខាត​​ដែល​​ជះ​ឥទ្ធិពល​​មិន​​​ល្អ​​ដល់​​ធ្មេញ​​តែ​​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​ថែម​​ទាំង​​សុខភាព​​និង​​ការ​​អភិវឌ្ឍ​​ទូទៅ​​របស់​​កុមារ​​ផង​​ដែរ។

ទំលាប់​​មិន​​ល្អ​​នៃ ​myofunctional (ទម្លាប់​​ក្នុង​​មាត់​​មិន​​ល្អ) ត្រូវ​​បាន​​គេ​​ដឹង​​មុន​ពេល​​មាន​​ធ្មេញ​​អចិន្រ្តៃយ៍​​ដែល​​មាន​​ន័យ​​ថា​​ការ​​ព្យាបាល​​នៃ​​មូលហេតុ​​អាច​​ចាប់​ផ្តើម​​លឿន​​ជាង​​ការ​​គិត​​ពី​ដំបូង​។ ការ​​ព្យាបាល​​នេះ​​អាច​​ចាប់​​ផ្ដើម​​ជា​​ដំបូង​​នៅ​​អាយុ ៣ ឆ្នាំ។

នៅ​​គ្លីនិក​​ធ្មេញ​​ម្លិះ​​ភ្នំពេញ ប្រទេស​​កម្ពុជា ទន្តពេទ្យ​​របស់​​យើង​​មាន​​មោទនភាព​​ក្នុង​​ការ​​ផ្តល់​​នូវ​​ស្នាម​ញញឹម​​ដែល​​មាន​​សុខភាព​​ល្អ​​និង​​ស្រស់​ស្អាត! ប្រសិន​​បើ​​អ្នក​​ចង់​​ដឹង​​បន្ថែម​​អំ​ពី​​សេវាកម្ម​​ធ្មេញ​​របស់​​យើង​​សម្រាប់​​ពេទ្យ​​ធ្មេញ​​កុមារ​​សូម​​ទាក់ទង​​មក​​យើង​ខ្ញុំ។ ទាក់ទងមកយើងខ្ញុំ