មតិយោបល់ ពីអ្នកជំងឺ

  1. ទំព័រដើម
  2. »
  3. អំពីយើង

សូម​ស្វាគមន៍​ពេទ្យ​ធ្មេញ​ម្លិះ​ភ្នំពេញ

បង្កើត​ស្នាម​ញញឹម​ ល្អ​ឥតខ្ចោះ​តាំង​ពី​ឆ្នាំ ១៩៤៨

គ្លីនិក​ធ្មេញ​ម្លិះ​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេសកម្ពុជា ផ្តល់សេវាព្យាបាលធ្មេញគ្រប់ប្រភេទ ចាប់ពីការធ្វើឱ្យធ្មេញស ការព្យាបាលធ្មេញពុក ជំងឺអញ្ចាញធ្មេញ រហូតដល់ការដាំបង្គោលធ្មេញ និងផ្តល់សេវាជូនអ្នកជំងឺគ្រប់វ័យមកពីជុំវិញពិភពលោក។

គ្លីនិក​ធ្មេញ​ម្លិះ​

ការថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញសម្រាប់មនុស្សគ្រប់វ័យ

ក្រុមការងាររបស់គ្លីនិកធ្មេញ ម្លិះ

ជួបជាមួយ ទន្តពេទ្យរបស់យើង

វេជ្ជបណ្ឌិត Motomi Minemura

សាកលវិទ្យាល័យ Hokkaido ផ្នែកវិទ្យាសាស្ត្រសុខាភិបាល និងទន្តសាស្ត្រ ប្រទេសជប៉ុន​ ភាសា៖ ជប៉ុន និងអង់គ្លេស

វេជ្ជបណ្ឌិត Shota Nakagawa

សាកលវិទ្យាល័យទន្តសាស្ត្រ Osaka ប្រទេសជប៉ុន ភាសា៖ ជប៉ុន និងអង់គ្លេស

វេជ្ជបណ្ឌិត Sochetra Ma

ភាសា៖ ខ្មែរ និងអង់គ្លេស

វេជ្ជបណ្ឌិត Masaaki SATO

មហាវិទ្យាល័យបច្ចេកវិទ្យាទន្តសាស្ត្រ Tokyo ប្រទេសជប៉ុន ភាសា៖ ជប៉ុន និងអង់គ្លេស

គ្លីនិកធ្មេញ ម្លិះ

គ្លីនិច​ធ្មេញ​នាំមុខ ​នៅ​កម្ពុជា

មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ម្លិះ ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ជា​គ្លីនិក​ធ្មេញអន្តរជាតិ​គ្រប់គ្រង​ដោយ​ពេទ្យធ្មេញ​ជនជាតិ​ជប៉ុន។ ហើយ​សាខា​ធំ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៨។ ឥឡូវ​នេះ​យើង​មាន​ទន្តពេទ្យ​ពី​ប្រទេស ជប៉ុន កូរ៉េ និង​ប្រទេស​កម្ពុជា​ដែល​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​បំរើ​សេវាកម្ម​ដល់​លោក​អ្នក។

ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​គោលបំណង​របស់ ពេទ្យធ្មេញ​ម្លិះ គឺដើម្បី​ផ្តល់​នូវ​ការ​ថែទាំ​ធ្មេញ​លំដាប់​អន្តរជាតិ​លំដា​សុ្តង់ដា​​ខ្ពស់ និង​ជា​ពិសេស​ផ្តល់​ជូន​នូវ​សេវាកម្ម​អតិថិជន​រហ័ស​ទាន់ចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្នែក​ខាង​ក្នុង​នៃ​គ្លីនិក​ធ្មេញ​ត្រូវ​បាន​រចនា​ឡើង​ស្រប​តាម​ស្តង់ដា​រអន្តរជាតិ​ខ្ពស់​បំផុត​ ហើយ​រាល់​ឧបករណ៍​និង​គ្រឿង​ផ្គត់ផ្គង់​ជំនាញ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស ​ជប៉ុន សហរដ្ឋអាមេរិក និង អាឡឺម៉ង់។

ឈ្មោះ​របស់​គ្លីនិច​ធ្មេញម្លិះ និង​រូប​សញ្ញា​ដែល​ជាប់​ទាក់ទង​គឺ​ជា​ការ​បង្កើត​ដោយ​មាន អ្នក​គ្រូពេទ្យ មីនីម៉ូរ៉ា។ ម្លិះ គឺ​ជា​ពាក្យ​ខ្មែរ​សម្រាប់​ផ្កាម្លិះ​វា​ឆ្លុះបញ្ចាំង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ចំពោះ​ប្រទេស​និង​ប្រជាជន​ដែល​រស់​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា។

គ្លីនិកធ្មេញ ម្លិះ

ចូលរួមចំណែក ក្នុងសង្គម

កម្រិត​នៃ​ការ​ថែ​ទាំ​និង​ការ​យល់​ដឹង​អំពី​ធ្មេញ​មាន​កំរិត​ខ្ពស់​នៅ​ទី​ក្រុង​ភ្នំពេញ នៅ​តែ​មាន​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា។ ភាគ​ច្រើន​នៃ​ប្រជាជន​ដែល​រស់​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​មិន​អាច​មាន​លទ្ធភាព​ឬ​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ស្តង់ដា​រខ្ពស់។ គ្លីនិក​ធ្មេញ​ម្លិះ​ដឹង​អំពី​បញ្ហា​បែប​នេះ​ហើយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌​ក្នុង​រយៈ​ពេល​ប្រាំឆ្នាំ​កន្លង មក​។​​​ គ្លីនិក​មិន​ត្រឹមតែ​ជា​គ្លីនិក​ព្យាបាល​មាត់​ធ្មេញ​ដែល​មាន​កិច្ចសហ​ប្រតិបត្តិការ​សម្រាប់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ប្រទេស​កូរ៉េ (កូយកា) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្លីនិក​នេះ​ក៏​ផ្តល់​អំណោយ​ដល់​ជន​ក្រីក្រ​តាមរយៈ​កូយកា​ផង​ដែរ។ ក្នុង​ឱកាស​ជា​ច្រើន​គ្លីនិក​ធ្មេញ​ម្លិះ​បាន​ជួយ​ដល់​កូយកា​ក្នុងបេសកកម្ម​របស់​ខ្លួននៅ​ខាង​ប្រទេស​ដោយ​មាន​ក្រុមការងា​រធ្មេញ​ផ្តល់​ការ​ពិនិត្យ​ដល់​អ្នក​ភូមិ​និង​សាលារៀន​ក៏​ដូច​ជា​បង្រៀន​អ្នក​ភូមិ​និង​សិស្ស​អំពី​ការ​ថែរក្សា​សុខភាព​និង​អនាម័យ​មាត់​ធ្មេញ។

អតិថិជន​ដៃ​គូសហការ របស់យើង