សេវាថែទាំ ធ្មេញរបស់យើង

  1. ទំព័រដើម
  2. »
  3. ការថែទាំធ្មេញ

ការព្យាបាលរោគ​ធ្មេញ​ពុក

ជម្រើស​នៃ​ការ​ព្យាបាល​រួម​មាន​:ដាក់​សារធាតុ​Fluoridation ការពារ​ធ្មេញ​ ការ​ប៉ះ​ធ្មេញ ការ​ព្យាបាល​ធ្មេញ ការ​ដក​ធ្មេញ។

ការ​ព្យាបាល​ជំងឺ​អញ្ចាញ​ធ្មេញ

គោលបំណងសំខាន់នៃការព្យាបាល គឺដើម្បីសម្អាតបាក់តេរីចេញពីប្រហោងជុំវិញធ្មេញ និងការពារកុំឱ្យមានការខូចខាតបន្ថែមទៅលើឆ្អឹង និងជាលិកា។

ទន្តសាស្ត្រ​កុមារ(ក្មេងៗ)

ទន្តសាស្ត្រ​កុមារ ស្វែងយល់​ពី​អាកប្បកិរិយា​របស់​កុមារ​និង​ដឹង​ពី​របៀប​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួលសូម្បី​តែ​ពេល​ពួក​គេ​មកលើក​ដំបូង។

វិធី​​បង្ការ​​នៃ​​ផ្នែក​​ទន្តសាស្រ្ត

ទន្តសាស្ត្រ​បង្ការ ជួយ​ធ្វើ​ឱ្យ​ធ្មេញ​មាន​សុខភាព​ល្អ​និង​ជៀសផុត​ពី​រោគ​ពុកធ្មេញ ជំងឺ​អញ្ចាញធ្មេញ និង ការពារ​ស្រទាប់​ខាង​ក្រៅរបស់​ធ្មេញ​ជា​ច្រើន​ទៀត។

សោភ័ណភាពធ្មេញ និងការធ្វើឱ្យធ្មេញស

ការ​ធ្វើ​ធ្មេញ​ឲ្យ​ស​គឺ​វា​មាន​សុវត្ថិភាព​ គ្មាន​ការ​ឈឺ​ចាប់​និង​ជា​ការព្យាបាល​ដែល​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ការដាំបង្គោលធ្មេញ

វា​ជា​បង្គោល​ឬស​ធ្មេញ​សិម្បនិមិត្ត​មួយ​ដែលគេ​ធ្វើ​ការ​វះកាត់​ដាំ​បញ្ចូលទៅ​ក្នុង​ឆ្អឹង​ថ្កាម​ដើម្បី​ដាក់​ជំនួស​ធ្មេញ​ធម្មជាតិ​ ធ្មេញស្ពាន​ឬ​ក៏​ធ្មេញ​ស្និត។

ការព្យាបាលធ្មេញ និងឧបករណ៍តម្រឹមធ្មេញ

ទទួលបានស្នាមញញឹមដែលមានធ្មេញត្រង់ និងមើលទៅមានសុខភាពល្អជាងមុន ជាមួយនឹងការព្យាបាលកែតម្រង់ធ្មេញ និងឧបករណ៍កែតម្រង់ធ្មេញថ្លា ដែលរៀបចំស្របតាមតម្រូវការរបស់អ្នក។ ការព្យាបាលនេះត្រូវបានរចនាឡើងដើម្បីរំកិលធ្មេញបន្តិចម្តងៗទៅកាន់ទីតាំងសមស្រប ដែលអាចជួយកែលម្អការតម្រឹមធ្មេញ ការខាំធ្មេញ ភាពងាយស្រួល និងសុខភាពមាត់ធ្មេញជាទូទៅ។

ណាត់ជួប

ចង់កក់ពេលណាត់ជួប ឬមានសំណួរមែនទេ?

លេខទូរសព្ទ៖
០៨៩ ៨៩៩ ០១៥ (ខ្មែរ/អង់គ្លេស) (Telegram និង WhatsApp)
០៨៩ ៨៩៩ ០៤០ (អង់គ្លេស/ជប៉ុន)

អ៊ីមែល៖ contact@malis-dental.com
ឬបំពេញទម្រង់កក់ណាត់ជួប និងសាកសួរព័ត៌មានតាមអនឡាញ ហើយយើងនឹងទាក់ទងទៅអ្នកវិញ។