គ្លីនិកធ្មេញម្លិះមានទីតាំងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ផ្តល់ជូននូវការព្យាបាលធ្មេញចាំបាច់ទាំងអស់ពីការព្យាបាល ការធ្មេញឱ្យស, ការព្យាបាលរោគពុកធ្មេញ, ការរលាកអញ្ចាញធ្មេញ នឹងការដាំបង្គោលក្នុងឆ្អឹង និងការព្យាបាលដល់អ្នកជំងឺគ្រប់វ័យនៅទូទាំងពិភពលោក។
ប្រើប្រាស់ភាសា៖ ជប៉ុន និង អង់គ្លេស
ប្រើប្រាស់ភាសា៖ ជប៉ុន និង អង់គ្លេស
ប្រើប្រាស់ភាសា៖ ជប៉ុន និង អង់គ្លេស
ប្រើប្រាស់ភាសា៖ អង់គ្លេស ប៉ូឡូញ និងស៊ុយអែត
មានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ម្លិះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាគ្លីនិកធ្មេញអន្តរជាតិគ្រប់គ្រងដោយពេទ្យធ្មេញជនជាតិជប៉ុន។ ហើយសាខាធំរបស់យើងត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៨។ ឥឡូវនេះយើងមានទន្តពេទ្យពីប្រទេស ជប៉ុន កូរ៉េ និងប្រទេសកម្ពុជាដែលត្រៀមរួចជាស្រេចសម្រាប់បំរើសេវាកម្មដល់លោកអ្នក។
ចាប់តាំងពីការចាប់ផ្តើមគោលបំណងរបស់ ពេទ្យធ្មេញម្លិះ គឺដើម្បីផ្តល់នូវការថែទាំធ្មេញលំដាប់អន្តរជាតិលំដាសុ្តង់ដាខ្ពស់ និងជាពិសេសផ្តល់ជូននូវសេវាកម្មអតិថិជនរហ័សទាន់ចិត្តនៅក្នុងប្រទេសកម្ពុជា។ ផ្នែកខាងក្នុងនៃគ្លីនិកធ្មេញត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ហើយរាល់ឧបករណ៍និងគ្រឿងផ្គត់ផ្គង់ជំនាញត្រូវបាននាំចូលពីប្រទេស ជប៉ុន សហរដ្ឋអាមេរិក និង អាឡឺម៉ង់។
ឈ្មោះរបស់គ្លីនិចធ្មេញម្លិះ និងរូបសញ្ញាដែលជាប់ទាក់ទងគឺជាការបង្កើតដោយមាន អ្នកគ្រូពេទ្យ មីនីម៉ូរ៉ា។ ម្លិះ គឺជាពាក្យខ្មែរសម្រាប់ផ្កាម្លិះវាឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់គាត់ចំពោះប្រទេសនិងប្រជាជនដែលរស់នៅទីនេះក្នុងប្រទេសកម្ពុជា។.
ជម្រើសនៃការព្យាបាលរួមមាន:ដាក់សារធាតុFluoridation ការពារធ្មេញ ការប៉ះធ្មេញ ការព្យាបាលធ្មេញ ការដកធ្មេញ។
គោលបំណងសំខាន់គឺសំអាតមេរោគជុំវិញធ្មេញនិងការពារការបំផ្លាញឆ្អឹងនិងជាលិកា។
ទន្តសាស្ត្រកុមារ ស្វែងយល់ពីអាកប្បកិរិយារបស់កុមារនិងដឹងពីរបៀបធ្វើឱ្យពួកគេមានអារម្មណ៍ស្រួលសូម្បីតែពេលពួកគេមកលើកដំបូង។
ទន្តសាស្ត្របង្ការ ជួយធ្វើឱ្យធ្មេញមានសុខភាពល្អនិងជៀសផុតពីរោគពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និង ការពារស្រទាប់ខាងក្រៅរបស់ធ្មេញជាច្រើនទៀត។
ការធ្វើធ្មេញឲ្យសគឺវាមានសុវត្ថិភាព គ្មានការឈឺចាប់និងជាការព្យាបាលដែលឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់។
វាជាបង្គោលឬសធ្មេញសិម្បនិមិត្តមួយដែលគេធ្វើការវះកាត់ដាំបញ្ចូលទៅក្នុងឆ្អឹងថ្កាមដើម្បីដាក់ជំនួសធ្មេញធម្មជាតិ ធ្មេញស្ពានឬក៏ធ្មេញស្និត។
កម្រិតនៃការថែទាំនិងការយល់ដឹងអំពីធ្មេញមានកំរិតខ្ពស់នៅទីក្រុងភ្នំពេញ នៅតែមានចន្លោះប្រហោងនៃប្រព័ន្ធថែទាំសុខភាពនៅតាមទីជនបទនៃប្រទេសកម្ពុជា។ ភាគច្រើននៃប្រជាជនដែលរស់នៅក្រៅរាជធានីភ្នំពេញមិនអាចមានលទ្ធភាពឬមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពមាត់ធ្មេញស្តង់ដារខ្ពស់។ គ្លីនិកធ្មេញម្លិះដឹងអំពីបញ្ហាបែបនេះហើយបានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ក្នុងរយៈពេលប្រាំឆ្នាំកន្លង មក។ គ្លីនិកមិនត្រឹមតែជាគ្លីនិកព្យាបាលមាត់ធ្មេញដែលមានកិច្ចសហប្រតិបត្តិការសម្រាប់ទីភ្នាក់ងារសហប្រតិបត្តិការប្រទេសកូរ៉េ (កូយកា) ប៉ុណ្ណោះទេ ប៉ុន្តែគ្លីនិកនេះក៏ផ្តល់អំណោយដល់ជនក្រីក្រតាមរយៈកូយកាផងដែរ។ ក្នុងឱកាសជាច្រើនគ្លីនិកធ្មេញម្លិះបានជួយដល់កូយកាក្នុងបេសកកម្មរបស់ខ្លួននៅខាងប្រទេសដោយមានក្រុមការងារធ្មេញផ្តល់ការពិនិត្យដល់អ្នកភូមិនិងសាលារៀនក៏ដូចជាបង្រៀនអ្នកភូមិនិងសិស្សអំពីការថែរក្សាសុខភាពនិងអនាម័យមាត់ធ្មេញ។
ទូរស័ព្ទមកកាន់យើង: 012-513-222 (ជប៉ុន/អង់គ្លេស);023-964-142 (អង់គ្លេស/ខ្មែរ)
ផ្ញើសារមកយើងតាមរយៈ WhatsApp ឬ Line: +855 12-513-222
ឬបំពេញការណាត់ជួបតាមអ៊ីនធឺណិតរបស់យើង
និងបែបបទសាកសួរហើយយើងនឹងទាក់ទងត្រលប់ទៅអ្នកវិញ
សូមអញ្ចើញចុះឈ្មោះនិងធ្វើជាអ្នកដំបូងគេដើម្បីទទួលបានការបញ្ចុះតំលៃចុងក្រោយគេ !
គ្លីនិកធ្មេញម្លិះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាគ្លីនិកធ្មេញអន្តរជាតិគ្រប់គ្រងដោយក្រុមគ្រូពេទ្យជប៉ុនដែលផ្តល់ការព្យាបាលធ្មេញដែលចាំបាច់ដល់មនុស្សគ្រប់វ័យ មានដូចជាការធ្វើធ្មេញអោយស ព្យាបាលពុកធ្មេញ រលាកអញ្ចាញធ្មេញ ទន្តពេទ្យកុមារ ការដាំបង្គោលក្នុងឆ្អឹង។