
ពេទ្យធ្មេញរបស់យើងនៅគ្លីនិកធ្មេញម្លិះសូមណែនាំកូនៗរបស់អ្នកលាបថ្នាំហ្វ្លុយអូរាយជាប្រចាំព្រោះធ្មេញដែលទើបនឹងដុះថ្មីអាចងាយពុកផុយ។
នៅប្រទេសជប៉ុនការប្រើថ្នាំហ្វ្លុយអូរាយត្រូវបានធ្វើឡើងសំរាប់ត្រួតពិនិត្យសុខភាពសម្រាប់ក្មេងអាយុ១ឆ្នាំកន្លះនិងក្មេងអាយុ ៣ឆ្នាំ ប៉ុន្តែយើងពិចារណាអនុវត្តហ្វ្លុយអូរាយនៅពេលដែលធ្មេញដុះឡើងដើម្បីជាការការពារធ្មេញ។ នៅគ្លីនិកធ្មេញរបស់យើង យើងក៏ធ្វើកំណត់ត្រាអំពីលទ្ធផលនៃការពិនិត្យសុខភាពនៅក្នុងសៀវភៅពិនិត្យសុខភាពមាត់ / សៀវភៅសុខភាពមាតានិងទារក។
គ្លីនិកធ្មេញម្លិះមានបំរើសេវាកម្មព្យាបាលសុខភាពមាត់ធ្មេញជាច្រើនសំរាប់កុមារ។


Myobrace សម្រាប់ក្មេងអាយុពី៣ទៅ១៥ឆ្នាំ ប្រព័ន្ធ Myobrace គឺជាការព្យាបាលមុនពេលដុះធ្មេញស្រុកចេញអស់ដោយធ្មេញដែលផ្តោតលើការដោះស្រាយមូលហេតុដែលបណ្តាលមកពីធ្មេញវៀចមិនត្រង់ជួរហើយជាការព្យាបាលដោយមិនត្រូវការការពត់ធ្មេញដោយ braces ឬដកយកធ្មេញចេញឬការរំខានការលូតលាស់និងការអភិវឌ្ឍបែបធម្មជាតិ។ ការព្យាបាលគឺសមល្អបំផុតសម្រាប់កុមារអាយុពី ៣ ទៅ ១៥ ឆ្នាំនិងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ប្រើក្នុងមាត់ដែលអាចដោះចេញដាក់ចូលបានដែលត្រូវបានពាក់រយៈពេល១-២ ម៉ោងនៅពេលថ្ងៃបូករួមទាំងពេលចូលគេង។


តាមរយៈការជួយឱ្យកុមារដកដង្ហើមតាមច្រមុះកែតំរូវទីតាំង អណ្តាតឲ្យត្រឹមត្រូវលេបត្រឹមត្រូវនិងរក្សាបបូរមាត់ជាមួយគ្នា។ ការរង់ចាំរហូតដល់ធ្មេញអចិន្រ្តៃយ៍ដុះចេញទាំងអស់បានចាប់ផ្តើមព្យាបាលពត់ធ្មេញដោយ braces គឺវាអាចនាំឱ្យមានការខូចខាតដែលជះឥទ្ធិពលមិនល្អដល់ធ្មេញតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងសុខភាពនិងការអភិវឌ្ឍទូទៅរបស់កុមារផងដែរ។
ទំលាប់មិនល្អនៃ myofunctional (ទម្លាប់ក្នុងមាត់មិនល្អ) ត្រូវបានគេដឹងមុនពេលមានធ្មេញអចិន្រ្តៃយ៍ដែលមានន័យថាការព្យាបាលនៃមូលហេតុអាចចាប់ផ្តើមលឿនជាងការគិតពីដំបូង។ ការព្យាបាលនេះអាចចាប់ផ្ដើមជាដំបូងនៅអាយុ ៣ ឆ្នាំ។
នៅគ្លីនិកធ្មេញម្លិះភ្នំពេញ ប្រទេសកម្ពុជា ទន្តពេទ្យរបស់យើងមានមោទនភាពក្នុងការផ្តល់នូវស្នាមញញឹមដែលមានសុខភាពល្អនិងស្រស់ស្អាត! ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មធ្មេញរបស់យើងសម្រាប់ពេទ្យធ្មេញកុមារសូមទាក់ទងមកយើងខ្ញុំ។ ទាក់ទងមកយើងខ្ញុំ

គ្លីនិកធ្មេញម្លិះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាគ្លីនិកធ្មេញអន្តរជាតិគ្រប់គ្រងដោយក្រុមគ្រូពេទ្យជប៉ុនដែលផ្តល់ការព្យាបាលធ្មេញដែលចាំបាច់ដល់មនុស្សគ្រប់វ័យ មានដូចជាការធ្វើធ្មេញអោយស ព្យាបាលពុកធ្មេញ រលាកអញ្ចាញធ្មេញ ទន្តពេទ្យកុមារ ការដាំបង្គោលក្នុងឆ្អឹង។
© 2026 គ្លីនិកធ្មេញម្លិះ ភ្នំពេញ កម្ពុជា។ គ្លីនិកធ្មេញម្លិះភ្នំពេញ កម្ពុជា។