គ្លីនិកធ្មេញម្លិះមានទីតាំងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ផ្តល់សេវាព្យាបាលធ្មេញគ្រប់ប្រភេទ ចាប់ពីការធ្វើឱ្យធ្មេញស ការព្យាបាលធ្មេញពុក ជំងឺអញ្ចាញធ្មេញ រហូតដល់ការដាំបង្គោលធ្មេញ និងផ្តល់សេវាជូនអ្នកជំងឺគ្រប់វ័យមកពីជុំវិញពិភពលោក។

សាកលវិទ្យាល័យ Hokkaido ផ្នែកវិទ្យាសាស្ត្រសុខាភិបាល និងទន្តសាស្ត្រ ប្រទេសជប៉ុន ភាសា៖ ជប៉ុន និងអង់គ្លេស

សាកលវិទ្យាល័យទន្តសាស្ត្រ Osaka ប្រទេសជប៉ុន ភាសា៖ ជប៉ុន និងអង់គ្លេស

ភាសា៖ ខ្មែរ និងអង់គ្លេស

មហាវិទ្យាល័យបច្ចេកវិទ្យាទន្តសាស្ត្រ Tokyo ប្រទេសជប៉ុន ភាសា៖ ជប៉ុន និងអង់គ្លេស

មានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ម្លិះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាគ្លីនិកធ្មេញអន្តរជាតិគ្រប់គ្រងដោយពេទ្យធ្មេញជនជាតិជប៉ុន។ ហើយសាខាធំរបស់យើងត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៨។ ឥឡូវនេះយើងមានទន្តពេទ្យពីប្រទេស ជប៉ុន កូរ៉េ និងប្រទេសកម្ពុជាដែលត្រៀមរួចជាស្រេចសម្រាប់បំរើសេវាកម្មដល់លោកអ្នក។
ចាប់តាំងពីការចាប់ផ្តើមគោលបំណងរបស់ ពេទ្យធ្មេញម្លិះ គឺដើម្បីផ្តល់នូវការថែទាំធ្មេញលំដាប់អន្តរជាតិលំដាសុ្តង់ដាខ្ពស់ និងជាពិសេសផ្តល់ជូននូវសេវាកម្មអតិថិជនរហ័សទាន់ចិត្តនៅក្នុងប្រទេសកម្ពុជា។ ផ្នែកខាងក្នុងនៃគ្លីនិកធ្មេញត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ហើយរាល់ឧបករណ៍និងគ្រឿងផ្គត់ផ្គង់ជំនាញត្រូវបាននាំចូលពីប្រទេស ជប៉ុន សហរដ្ឋអាមេរិក និង អាឡឺម៉ង់។
ឈ្មោះរបស់គ្លីនិចធ្មេញម្លិះ និងរូបសញ្ញាដែលជាប់ទាក់ទងគឺជាការបង្កើតដោយមាន អ្នកគ្រូពេទ្យ មីនីម៉ូរ៉ា។ ម្លិះ គឺជាពាក្យខ្មែរសម្រាប់ផ្កាម្លិះវាឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់គាត់ចំពោះប្រទេសនិងប្រជាជនដែលរស់នៅទីនេះក្នុងប្រទេសកម្ពុជា។
កម្រិតនៃការថែទាំនិងការយល់ដឹងអំពីធ្មេញមានកំរិតខ្ពស់នៅទីក្រុងភ្នំពេញ នៅតែមានចន្លោះប្រហោងនៃប្រព័ន្ធថែទាំសុខភាពនៅតាមទីជនបទនៃប្រទេសកម្ពុជា។ ភាគច្រើននៃប្រជាជនដែលរស់នៅក្រៅរាជធានីភ្នំពេញមិនអាចមានលទ្ធភាពឬមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពមាត់ធ្មេញស្តង់ដារខ្ពស់។ គ្លីនិកធ្មេញម្លិះដឹងអំពីបញ្ហាបែបនេះហើយបានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ក្នុងរយៈពេលប្រាំឆ្នាំកន្លង មក។ គ្លីនិកមិនត្រឹមតែជាគ្លីនិកព្យាបាលមាត់ធ្មេញដែលមានកិច្ចសហប្រតិបត្តិការសម្រាប់ទីភ្នាក់ងារសហប្រតិបត្តិការប្រទេសកូរ៉េ (កូយកា) ប៉ុណ្ណោះទេ ប៉ុន្តែគ្លីនិកនេះក៏ផ្តល់អំណោយដល់ជនក្រីក្រតាមរយៈកូយកាផងដែរ។ ក្នុងឱកាសជាច្រើនគ្លីនិកធ្មេញម្លិះបានជួយដល់កូយកាក្នុងបេសកកម្មរបស់ខ្លួននៅខាងប្រទេសដោយមានក្រុមការងារធ្មេញផ្តល់ការពិនិត្យដល់អ្នកភូមិនិងសាលារៀនក៏ដូចជាបង្រៀនអ្នកភូមិនិងសិស្សអំពីការថែរក្សាសុខភាពនិងអនាម័យមាត់ធ្មេញ។












គ្លីនិកធ្មេញម្លិះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាគ្លីនិកធ្មេញអន្តរជាតិគ្រប់គ្រងដោយក្រុមគ្រូពេទ្យជប៉ុនដែលផ្តល់ការព្យាបាលធ្មេញដែលចាំបាច់ដល់មនុស្សគ្រប់វ័យ មានដូចជាការធ្វើធ្មេញអោយស ព្យាបាលពុកធ្មេញ រលាកអញ្ចាញធ្មេញ ទន្តពេទ្យកុមារ ការដាំបង្គោលក្នុងឆ្អឹង។
© 2026 គ្លីនិកធ្មេញម្លិះ ភ្នំពេញ កម្ពុជា។ គ្លីនិកធ្មេញម្លិះភ្នំពេញ កម្ពុជា។